គោលការណ៍និងបទប្បញ្ញត្តិទូទៅ
- 06 Th2 2018គោលការណ៍និងបទប្បញ្ញត្តិទូទៅ
សូមស្វាគមន៍មកកាន់ EZWeb!
សូមអរគុណ អតិថិជនទាំងអស់ ដែលបានប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ។ សេវាដែលបានផ្តល់ដោយ EZWeb មានសាខានៅ ផ្ទះលេខ 1B ផ្លូវ 77BT សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និងទីតាំងដៃគូជាមួយ ក្រុមហ៊ុន ហ្គូហ្គូល អាគារលេខ 07 ណាមវ្វឹកកាងសង្កាត់ផាមងូឡាវ ខ័ណ្ឌទី ១ ទីក្រុងហូជីមិញប្រទេសវៀតណាម។
ដើម្បីប្រើសេវាកម្មរបស់យើងខ្ញុំ អ្នកត្រូវតែយល់ព្រម នឹងលក្ខខណ្ឌដូចខាងក្រោម។ យើងខ្ញុំផ្ដល់អនុសាសន៍ឱ្យអ្នកអាន និងពិនិត្យមើលលក្ខខណ្ឌដើម្បីយល់ពីច្បាប់ បណ្តាការបង្ហាញទាន់សម័យ អាចប៉ះពាល់ដល់សេវាកម្ម ដែលអ្នកកំពុងប្រើប្រាស់។
សូមអានលក្ខខណ្ឌដូចខាងក្រោមដោយប្រុងប្រយ័ត្ន ៖
ផ្នែកទី ១ ៖ គណនីអ្នកប្រើ
១.អ្នកត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដើម្បីប្រើសេវាកម្ម EZWeb ។
២.អ្នកត្រូវតែផ្តល់ឱ្យគ្រប់គ្រាន់ អាសយដ្ឋានបច្ចុប្បន្ន អាស័យដ្ឋានអ៊ីម៉ែល និងបណ្តាព័ត៌មានចាំបាច់ដែលពាក់ព័ន្ធ ដើម្បីទទួលបាននូវគោលនយោបាយ គាំទ្រអ្នកប្រើប្រាស់ សេវាកម្ម EZWEB របស់យើងខ្ញុំ។
៣.ដើម្បីការពារគណនីរបស់អ្នក អ្នកត្រូវរក្សាទុកពាក្យសម្ងាត់របស់អ្នក ។ អ្នកទទួលខុសត្រូវចំពោះសកម្មភាពណាមួយ ដែលកើតឡើង ចំពោះគណនី និងពាក្យសម្ងាត់ឬតាមរយៈគណនី EZWeb របស់អ្នក។ ប្រសិនបើអ្នករកឃើញ ការប្រើប្រាស់គណនីឬ ពាក្យសម្ងាត់ EZWeb របស់អ្នក ដោយគ្មានការអនុញ្ញាត សូមជូនដំណឹងមកយើងខ្ញុំភ្លាមៗ។ លើសពីនេះទៀត EZWeb មិនទទួលខុសត្រូវ ឬទូទាត់សង ចំពោះការខូចខាតណាមួយ ដល់អ្នកប្រើប្រាស់ទេ ប្រសិនបើបញ្ហាកើតឡើង ដោយសារតែអ្នក មិនការពារ គណនីនិងពារពាក្យសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នក។
៤.អ្នកទទួលខុសត្រូវទាំងស្រុង ចំពោះទិន្នន័យ រូបភាព របាយការណ៍ និងបណ្តាតំណវេបសាយដែលអ្នកប្រកាសទៅគណនី EZWeb របស់អ្នក (សំដៅលើ 'ហាងលក់អនឡាញ' របស់អ្នក) ។ អ្នកអត់បានសរសេរ កម្មវីធី វីរុស (virus) ឬកូដណាមួយដែលប៉ះពាល់ដល់អ្នកដទៃ។
៥.នៅពេលបំពានបទល្មើសណាមួយ លើល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ កើតឡើងរាល់សេវាកម្មទាំងអស់ ដែលអ្នកកំពុងប្រើនឹងត្រូវបានបញ្ចប់ភ្លាមៗ។
សេចក្តីសង្ខេប ៖ កុំប្រើ EZWeb សម្រាប់ការបំពានច្បាប់ ឬចែកចាយកូដព្យាបាទវីរុស ឬការរំលោភបំពានធនធានប្រព័ន្ធ ដើម្បីចូលរួម ក្នុងការវាយប្រហា ទាក់ទងនឹងកុំព្យូទ័រ។ ប្រសិនបើ អ្នកបំពានលើល័ក្ខខ័ណ្ឌ នៃសេវាកម្មណាមួយ យើងខ្ញុំនឹងលុបចោលរាល់សេវាកម្មដែលផ្តល់ជូនអ្នក។
ផ្នែកទី ២ ៖ គណនីរបស់អ្នក
១.អ្នកចុះឈ្មោះ ប្រើសេវា ត្រូវបានចាត់ទុកថា ជាអ្នកកាន់គណនីផ្ទាល់ខ្លួន ហើយទទួលខុសត្រូវ ចំពោះការអនុលោមតាមល័ក្ខខ័ណ្ឌនៃសេវាកម្មទាំងអស់។
២.ប្រសិនបើចុះឈ្មោះប្រើសេវាកម្ម នៃEZWeb គឺជាបុគ្គលិកនៃក្រុមហ៊ុនរបស់អ្នក និយោជិក នោះគឺជាម្ចាស់គណនី។
សង្ខេប ៖ បុគ្គលដែលចុះឈ្មោះប្រើសេវា EZWeb ដោយផ្ទាល់ នឹងទទួលខុសត្រូវ ចំពោះគណនីនោះ រួមទាំងការអនុវត្តតាមល័ក្ខខ័ណ្ឌសេវាទាំងមូលរបស់ EZWeb ។
ផ្នែកទី ៣ ៖ បទប្បញ្ញត្តិទូទៅ
១.អ្នកអត់បានប្រើប្រាស់ សេវាកម្មរបស់ EZWeb សម្រាប់សកម្មភាព ខុសច្បាប់ណាមួយឡើយ។ នេះជាការអនុវត្តទៅតាមច្បាប់ នៃប្រទេសនិមួយៗ នោះជាកន្លែងដែលអ្នកធ្វើពាណិជ្ជកម្ម ក៏ដូចជាច្បាប់នៃប្រទេសកម្ពុជា។
២. អ្នកមិនបានប្រើប្រាស់ ឧបករណ៍ទីផ្សារណាមួយ ទាក់ទងទៅនឹងមធ្យោបាយស្វែងរក ឬវិធីសាស្រ្តទិញពាក្យគន្លឹះ (ដូចជា Google Adwords) ដែលមានរូបភាពរក្សាសិទ្ធនិមិត្តសញ្ញា ឡូហ្គោ នៃ EZWeb ។
និយាយដោយសង្ខេប ៖ សេវាកម្ម នៃ EZWeb ដែលយើងខ្ញុំជាម្ចាស់។ អ្នកមិនត្រូវប្រើ សម្រាប់បទល្មើសណាមួយឡើយ។
ផ្នែកទី ៤ ៖ សិទ្ធិរបស់ EZWEB
១. EZWeb មានសិទ្ធិក្នុងការលុបចោល សេវាកម្មទាំងអស់ ដែលបានផ្គត់ផ្គង់ ប្រសិនបើអ្នកបំពាននូវលក្ខខណ្ឌប្រើប្រាស់ណាមួយ។
២.យើងខ្ញុំ មានសិទ្ធិក្នុងការបដិសេធ មិនផ្តល់សេវាកម្ម ដល់បុគ្គលណាម្នាក់ ដោយមូលហេតុណាមួយ។
៣.យើងខ្ញុំ មានសិទ្ធិក្នុងការលុបមាតិការចេញ ឬគណនីណាមួយ ដែលមានការរំលោភបំពាន ខុសច្បាប់ ការបង្ខូច ការគំរាមកំហែង អាសអាភាស ឬ មានចេតនារំលោភបំពានសិទ្ធិបញ្ញា។
៤.យើងខ្ញុំ មានសិទ្ធិក្នុងការលុបចេញគណនីណាមួយ ដែលមានចេតនារំលោភបំពាន ការវាយលុកដោយរូបភាព ឬពាក្យមានលក្ខណៈអាសអាភាស ឬបំពានដល់អតិថិជនណាម្នាក់ នៃ EZWeb បុគ្គលិកនៃ EZWeb និង ក្រុមហ៊ុន EZWeb ។
៥.EZWeb មិនមើលជាមុន ឬរកមើលមាតិកាណាមួយ នៅលើគេហទំព័ររបស់អ្នកប្រើ។ អ្នកគឺជាអ្នកទទួលខុសត្រូវ ចំពោះមាតិកា នៅលើគេហទំព័ររបស់អ្នក។
៦.យើងខ្ញុំ មិនអនុវត្តសិទ្ធិផ្តាច់មុខ ចំពោះដៃគូណាមួយឡើយ។
៧.ក្នុងករណីមានជម្លោះ ទាក់ទងនឹងសិទ្ធិជាម្ចាស់គណនី យើងខ្ញុំមានសិទ្ធិ ក្នុងការស្នើសុំមើលឯកសារដែលបានប្រើ ដើម្បីផ្ទៀងផ្ទាត់គណនីរបស់អ្នក។ ឯកសាររួមមាន ៖ បណ្តាឯកសារច្បាប់ចម្លង នៃអាជ្ញាបណ្ណអាជីវកម្ម កាតអត្តសញ្ញាណជាដើម។ល។ ៕
៨. EZWeb មានសិទ្ធិក្នុងការកំណត់ ភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ នៃគណនីនិងអាចផ្ទេរសិទ្ធិនេះទៅម្ចាស់កម្មសិទ្ធិ ដែលមានសុពលភាព។ ប្រសិនបើមិនទាន់អាចកំណត់ភាពជាម្ចាស់ត្រឹមត្រូវ ។ EZWeb នឹងបិទគណនីនេះ រហូតទាល់តែជម្លោះរវាងភាគីដែលបានកំណត់។
ផ្នែកទី ៥ ៖ កំណត់នៃការទទួលខុសត្រូវ
១.អ្នកត្រូវយល់ច្បាស់និងយល់ព្រមថា EZWeb នឹងមិនទទួលខុសត្រូវ ចំពោះការខូចខាតណាមួយ មិនថាដោយផ្ទាល់ ដោយប្រយោលឬដោយចៃដន្យ ទាក់ទងនឹងប្រាក់ចំណេញ កេរ្ដិ៍ឈ្មោះ សិទ្ធិប្រើប្រាស់ទិន្នន័យ ឬការខូចខាតអត់ដឹងហេតុផល ក្នុងដំណើរការដែលអ្នកប្រើសេវា។
២.នៅក្នុងវិសាលភាពដែលបានអនុញ្ញាតដោយច្បាប់ EZWeb និងអ្នកផ្តល់សេវាកម្មផ្សេងទៀត ដែលសហការជាមួយយើងខ្ញុំ នឹងមិនទទួលខុសត្រូវ ចំពោះការប្រាក់ចំណេញ ប្រាក់ចំណូល ឬបាត់បង់ទិន្នន័យ ការបាត់បង់ហិរញ្ញវត្ថុ ឬការខូចខាត ដោយប្រយោល ជាពិសេសការប្រព្រឹត្ដល្មើស (ប្រសិនបើមាន) សម្រាប់អ្នកឬក្រុមហ៊ុនរបស់អ្នក។
៣.ប្រសិនបើអ្នកប្រើសេវាកម្ម ភាគីទីបីណាមួយ អ្នកគួរតែគោរពតាមការសន្យា ឬលក្ខខណ្ឌរបស់ពួកគេ។
៤. EZWeb មិនធានាថា សេវាដែលយើងខ្ញុំផ្តល់ជូន នឹងមិនអាក់ដំណើរ ឬមិនមានកំហុសឡើយ។
សង្ខេប ៖ យើងខ្ញុំមិនទទួលខុសត្រូវទេ ប្រសិនបើអ្នកបំពានច្បាប់ ឬបំពានលើច្បាប់នេះ ប្រឆាំងនឹងផលប្រយោជន៍របស់ភាគីទីបី ជាពិសេសនៅពេលមានជម្លោះផ្លូវច្បាប់។
សេវាកម្មរបស់យើងអាចមានបញ្ហាឬមានការអាក់ដំណើរនៅពេលដែលផ្តល់ជូនអ្នក។
ផ្នែកទី ៦ ៖ មាតិកានិងកម្មសិទ្ធិបញ្ញារបស់អ្នក
១. យើងខ្ញុំ មិនស្នើសុំសិទ្ធិកម្មសិទ្ធិបញ្ញាណាមួយ ចំពោះឯកសារ ដែលអ្នកផ្តល់ជូនសេវាកម្ម របស់ EZWeb ឡើយ។ ឯកសារទាំងអស់ ដែលបានបង្ហោះនៅលើគេហទំព័ររបស់អ្នក (តាមរយៈសេវាកម្ម EZWeb) គឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចលុបហាងរបស់អ្នក នៅពេលណាមួយ ដោយការលុបគណនីផ្ទាល់ខ្លួនរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ នេះមានន័យថាអ្នកនឹងលុបមាតិកាទាំងអស់ ដែលអ្នកបានរក្សាទុកនៅក្នុងសេវាកម្មរបស់យើង។
២.ដោយផ្ទុកឡើងមាតិការបស់អ្នក នៅលើហាងរបស់អ្នក ។ អ្នកយល់ព្រមពីរចំណុច ៖
(ក) អនុញ្ញាតឱ្យអ្នកប្រើ អ៊ិនធើរណែតផ្សេងទៀត មើលមាតិកាគេហទំព័ររបស់អ្នក។
(ខ) អនុញ្ញាតឱ្យ EZWeb មើលបង្ហាញទិន្នន័យ ដែលអ្នកបានផ្ទុកនិងរក្សាទុកមាតិកា។
៣.អ្នកមានទំនួលខុសត្រូវ រួមទាំងការទទួលខុសត្រូវប្រមុខច្បាប់ ចំពោះមាតិកាទាំងអស់ដែលអ្នកដាក់ប្រកាស។
៤.យើងខ្ញុំនឹងមិនបង្ហាញ ព័ត៌មានសម្ងាត់របស់អ្នក ចំពោះភាគីទីបីទេ លើកលែងតែក្នុងករណីដែលមានការទាមទារ ដូចជាជម្លោះសិទ្ធិប្រើប្រាស់សេវាកម្ម ឬសំណើពីរដ្ឋបាលកម្ពុជា។
សង្ខេប ៖ អ្វីៗដែលអ្នកបង្ហាញ លើទំព័រវេបសាយ គឺជាសិទ្ធិរបស់អ្នក ហើយអ្នកគឺជាអ្នកទទួលខុសត្រូវ។ ប្រសិនបើអ្នកចង់លុបចេញមាតិកាទាំងអស់ គ្រាន់តែលុបគណនីទាំងមូលរបស់អ្នក។
ផ្នែកទី ៧ ៖ បណ្តាគំរូប្លង់វេបសាយ
១.អ្នកអាច ផ្លាស់ប្តូរប្លង់ និងមុខងារនៃទំព័រ EZWeb របស់អ្នក ដោយប្រើគំរូវេបសាយ នៅក្នុងបណ្តាគំរូប្លង់នៃ EzWeb ។ អ្នកពិតជាមានសេរីភាព ក្នុងការប្តូររវាងប្លង់វេបសាយដែលអ្នកមាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវបានអនុញ្ញាតឱ្យផ្ទេរ ឬលក់ប្លង់វេាបសាយ ទៅនរណាម្នាក់ ក្នុងកាលៈទេសៈណាមួួយ។ ប្រសិនបើ អ្នកមានគេហទំព័រច្រើន គេហទំព័រនីមួយៗរបស់អ្នក ត្រូវតែទិញប្លង់វេបសាយនោះ (លើកលែងតែប្លង់វេបសាយឥតគិតថ្លៃ) ។
២.អ្នកអាចប្ដូរប្លង់វេបសាយ ដែលមើលទៅល្អបំផុតសម្រាប់វេបសាយអ្នក។ EZWeb អាចផ្លាស់ប្តូរ ឬបន្ថែមអត្ថបទនៅចុងបញ្ចប់ នៃការសម្រេចចិត្តរបស់ខ្លួន។ EZWeb ក៏អាចផ្លាស់ប្តូរ កន្លែងផ្ទុកប្លង់ ឬកត្តាផ្សេងទៀត។ EZWeb ក៏អាចផ្លាស់ប្តូរប្លង់វេបសាយ ប្រសិនបើវាទាក់ទង ទៅនឹងការផ្លាស់ប្តូរបច្ចេកទេស នៅពេលធ្វើឱ្យប្រសើរនៅកំណែថ្មី។
៣.កម្មសិទ្ធិបញ្ញា របស់ប្លង់វេបសាយ ទាំងស្រុងគឺជារបស់អ្នករចនានៃប្លង់វេបសាយនោះ។ ប្រសិនបើអ្នកធ្វើឱ្យលើសពី សិទ្ធិជាម្ចាស់នៃប្លង់វេបសាយ អ្នករចនាអាចប្តឹងអ្នក។
សង្ខេប ៖ អ្នកអាចទិញប្លង់វេបសាយ ដើម្បីប្រើសម្រាប់គេហទំព័ររបស់អ្នក។ អ្នកអាចប្ដូរប្លង់វេបសាយតាមបំណងដោយសេរី ប៉ុន្តែក៏ត្រូវដឹងថា អ្នកឌីហ្សាញមានការគ្រប់គ្រង ពេញលេញលើប្លង់វេបសាយរបស់ពួកគេ។
ផ្នែកទី ៨ ៖ ការទូទាត់លើចំណាយ
១. អ្នកអាចបង់ថ្លៃសេវាកម្ម ឱ្យ EZWeb ដោយសាច់ប្រាក់ រឺផ្ទេរប្រាក់តាមរយៈលេខកូដគណនីផ្ទាល់ទៅយើងខ្ញុំ តាមរយៈសំណុំបែបបទ ដែលបានព្រមព្រៀងរវាងភាគីទាំងពីរ។
២.បន្ទាប់ពីការទូទាត់ ប្រព័ន្ធនេះនឹងផ្ញើវិក័យប័ត្រ តាមអ៊ីនធឺណែតទៅអ៊ីម៉ែលរបស់អ្នក (ដែលអ្នកផ្តល់ជូន នៅពេលចុះឈ្មោះ) ។ ប្រព័ន្ធនឹងផ្ញើការជូនដំណឹង ទៅអ៊ីម៉ែលរបស់អ្នក មុន ៣ ថ្ងៃ (រឺច្រើនជាងនេះ) ។ ប្រសិនបើ អ្នកមិនបង់ថ្លៃសេវាទាន់ពេលទេ អ្នកនឹងមានពេល ១៥ ថ្ងៃដើម្បីប្រើសាកល្បង បន្ទាប់ពី ១៥ ថ្ងៃ ប្រើវេបសាយរបស់អ្នក នឹងត្រូវបានផ្អាក។ បន្ទាប់ពី ៦ ខែគេហទំព័ររបស់អ្នកនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។
៣.ប្រសិនបើអ្នក មិននៅប្រទេសវៀតណាម អ្នកត្រូវតែគោរពច្បាប់និងពន្ធគយ នៅក្នុងទឹកដីឬប្រទេសដែលអ្នករស់នៅ។
៤. EZWeb មិនគាំទ្រការសងប្រាក់វិញទេ។
ផ្នែកទី ៩ ៖ បោះបង់សេវា
១.អ្នកអាចបោះបង់ចោល គណនីរបស់អ្នក នៅពេលណាក៏បាន ដោយផ្ញើអ៊ីម៉ែលមកយើងខ្ញុំតាមរយ ៖ info@ezwebkh.com បន្ទាប់មកយើងខ្ញុំ នឹងផ្ញើការណែនាំលំអិត។
២.នៅពេលការលុបចោលត្រូវបានបញ្ជាក់ ទាំងអស់មាតិកានៅលើគេហទំព័ររបស់អ្នក នឹងត្រូវបានលុបភ្លាមៗ។
៣.ប្រសិនបើ អ្នកបោះបង់សេវាកម្ម នៅពាក់កណ្តាលឆ្នាំនៃការទូទាត់របស់អ្នក អ្នកនឹងទទួលបានការជូនដំណឹង ការបង់ប្រាក់ពេញលេញតាមរយៈអ៊ីម៉ែល។ ការចំណាយដែលនូវសល់មិនអាចសងវិញបានទេ។
សេចក្ដីសង្ខេប ៖ ដើម្បីលុបចោលសេវាកម្ម សូមផ្ញើអ៊ីម៉ែល info@ezwebkh.com ។ EZWeb នឹងឆ្លើយតប ជាពិសេសចំពោះព័ត៌មានទាក់ទង នឹងការលុបចោល។ នៅពេលត្រូវបានលុបចោល ទាំងអស់មាតិការបស់អ្នកនឹងត្រូវបានលុប។ ប្រសិនបើអ្នកបោះបង់ចោលសេវាកម្មរបស់អ្នក នៅពាក់កណ្តាលឆ្នាំ អ្នកត្រូវតែបង់ថ្លៃឈ្នួល ខុសៗគ្នាឱ្យបានគ្រាប់គ្រាន់រហូតដល់រយៈពេលនៃការលុបចោល។
យើងខ្ញុំអាចលុបចោលគណនីរបស់អ្នក នៅពេលណាក៏បាន ប្រសិនបើយើងរកឃើញការរំលោភបំពានច្បាប់ឬពាក្យក្លែងបន្លំ។
ផ្នែកទី ១០ ៖ តារាងតំលៃ និង ការចំណាយ
១.នៅពេលមានការផ្លាស់ប្តូរ ក្នុងការចំណាយលើការប្រើប្រាស់សេវាកម្ម EZWeb អ្នកនឹងទទួលបានសេចក្តីជូនដំណឹង មុន ៣០ ថ្ងៃ។
២. EZWeb មិនទទួលខុសត្រូវ ចំពោះអ្នក ឬភាគីទីបីណាមួយ ចំពោះការផ្លាស់ប្តូរ តម្លៃឬ ការបញ្ឈប់សេវាកម្មរបស់ពួកគេឡើយ។
ផ្នែកទី ១១ ៖ ជម្រើសឧបករណ៍តាមចិត្ត
១. EZWeb អាចផ្តល់ឱ្យអ្នកនូវសិទ្ធិ ក្នុងការប្រើប្រាស់ឧបករណ៍ភាគីទីបី ដែល EZWeb បានភ្ជាប់ជាមួយពួកគេ។
២.អ្នកស្វែងយល់និងយល់ព្រមថា EZWeb មិនមែនជាតំណាង នៃដៃគូនោះទេ យើងខ្ញុំមិនធានាថាសេវាកម្ម ពីក្រុមហ៊ុនទាំងនេះទេ។ EZWeb បដិសេធការទទួលខុសត្រូវ ចំពោះភាគីទីបីណាមួយ។
៣.រាល់កម្មភាពនៃការប្រើឧបករណ៍ភាគីទីបី អ្នកនឹងទទួលខុសត្រូវទាំងស្រុង។
៤.យើងខ្ញុំសូមលើកទឹកចិត្តអ្នកប្រើ ឱ្យស្រាវជ្រាវយ៉ាងហ្មត់ចត់ និងស្តាប់ដំបូន្មានពីអ្នកប្រើមុន ដើម្បីយល់ពីការប្រើសេវាកម្មភាគីទីបី។
និយាយឱ្យខ្លី ៖ យើងខ្ញុំមិនទទួលខុសត្រូវ ចំពោះឧបករណ៍ភាគីទីបី ណាមួយទេ។ ប្រសិនបើ
អ្នកយល់ស្របដើម្បីប្រើប្រាស់ យើងខ្ញុំនឹងមិនធានា ចំពោះសេវាកម្មរបស់ពួកគេទេ។ ដូច្នេះត្រូវស្វែងយល់ឱ្យបានហ្មត់ចត់ មុនពេលប្រើប្រាស់។