តារាង អតិងិជន - អតិថិជន ទំនាក់ទំនង

មើលបញ្ជី អតិថិជនទាក់ទង

អតិថិជនទំនាក់ទំនង គឺបណ្តាអតិថិជនដែលផ្ញើមតិ ត្រឡប់ទៅកាន់ហាងតាមរយៈ ទំព័រទំនាក់ទំនង ។ ដើម្បីមើលនិងគ្រប់គ្រងបញ្ជីអតិងិជន ដែលទំនាក់ទំនងមកហាង អ្នកប្រើម៉ឺនុយ តារាងមាតិកា គ្រប់គ្រងការលក់ទំនិញ ចុចជ្រើស អតិថិជន - អតិថិជនទំនាក់ទំនង

ម៉ឺនុយ, អតិថិជន, អតិថិជន ទំនាក់ទំនង

នៅពេលដែលបានជ្រើសរើស ទំព័រអ្នកគ្រប់គ្រងនឹងបង្ហាញបញ្ជីឈ្មោះអតិថិជន ដែលទាក់ទងនៅលើគេហទំព័ររបស់អ្នក។

បញ្ជី , អតិថិជន ទំនាក់ទំនង

ត្រងបញ្ជី របស់អតិថិជនទំនាក់ទំនង

ក្នុងចំណុចប្រទាក់គ្រប់គ្រង អតិថិជនទំនាក់ទំនង អ្នករកមើលប្រអប់ តម្រង

តម្រង

នេះគឺជា កន្លែងដែលអ្នកអាចត្រង បញ្ជីរបស់អតិថិជនទំនាក់ទំនង នឹងបានបង្ហាញ។ អ្នកអាចត្រងផ្អែកលើ ២ លក្ខណៈវិនិច្ឆ័យ ៖ ពាក្យគន្លឹះ , ស្ថានភាព ។ បន្ទាប់ពីបញ្ចូលព័ត៌មានចាំបាច់ អ្នកចុចប៊ូតុង តម្រង ដើម្បីចាប់ផ្តើមបន្តត្រងបញ្ជីឈ្មោះអតិថិជនទាក់ទង។ លទ្ធផលនឹងបានបង្ហាញ នៅទំព័រអ្នកគ្រប់គ្រង អតិថិជនទំនាក់ទំនង។

មើលព័ត៌មាន អតិថិជនទំនាក់ទំនង តាមជួរឈរ

នៅលើផ្នែកខាងឆ្វេង នៃទំព័រអ្នកគ្រប់គ្រង អ្នករកប្រអប់ បង្ហាញជួរឈរ

នេះគឺជាកន្លែង ដែលអ្នកប្ដូរតាមបំណង បណ្តាជួរឈរព័ត៌មាន នឹងបានបង្ហាញនៅក្នុងបញ្ជីអតិថិជនទំនាក់ទំនង។ អាស្រ័យលើលក្ខណៈវិនិច្ឆ័យដែលអ្នកជ្រើសរើស គេហទំព័រនឹងបង្ហាញបណ្តាជួរឈរព័ត៌មានទាំងនោះ។ ដើម្បីជ្រើសបណ្តាជួរឈរដែលបានបង្ហាញ អ្នកចុចលើប្រអប់ បង្ហាញជួរឈរ ។ បណ្តាជួរឈរដែលបានបង្ហាញ អ្នកអាចជ្រើសរើសនឹងបង្ហាញដូចជារូបភាព ៖​

បង្ហាញជួរឈរ, លក្ខណៈវិនិច្ឆ័យ

បណ្តាជួរឈរដែលបានបង្ហាញរួមមាន ៖

ឈ្មោះជួរឈរ ការប្រើប្រាស់
ឈ្មោះអតិថិជន ឈ្មោះរបស់អតិថិជន ដែលបានផ្ញើមតិយោបល់ទៅកាន់វែបសាយត៍
អ៊ីម៉ែល អ៊ីម៉ែលទំនាក់ទំនងរបស់អតិថិជន
លេខទូរស័ព្ទ លេខទូរស័ព្ទទំនាក់ទំនងរបស់អតិថិជន
ចំណងជើង ចំណងជើងនៃការឆ្លើយតបរបស់អតិថិជន ដែលបានផ្ញើទៅតំបន់បណ្តាញ

អ្នកចុចលើ លក្ខណៈវិនិច្ឆ័យនីមួយៗ ដើម្បីបង្ហាញជួរឈរព័ត៌មាន ដែលបានបង្ហាញតាមឆន្ទៈនិងចុចម្ដងទៀតដើម្បីដោះជម្រើស។ បន្ទាប់ពីបានបញ្ចប់ ការកែសម្រួលតាមបំណងជួរឈរព័ត៌មានបានបង្ហាញ អ្នកចុចលើចំណុចខាងក្រៅណាមួយ ដើម្បីបិទប្រអប់។

នាំចេញទិន្នន័យ

ការនាំចេញទិន្នន័យ ដែលបានប្រើដើម្បីផ្ទុកបញ្ជីអតិថិជនទំនាក់ទំនង នៅលើទំព័រវិបសាយមកកុំព្យូទ័រ ក្នុងទ្រង់ទ្រាយ .xlsx (Microsoft Excel) ។ ដើម្បីអនុវត្តការផ្ទុកបញ្ជីអតិថិជនទំនាក់ទំនង អ្នកចុចលើប្រអប់ នាំចេញទិន្នន័យ នៅលើជ្រុងខាងស្តាំនៃទំព័រអ្នកគ្រប់គ្រង កម្មវិធីនឹងទាញយកឯកសារ Excel ដោយស្វ័យប្រវត្តិ ដែលមានបញ្ជីទំនាក់ទំនងអតិថិជនទាំងអស់។

គ្រប់គ្រងអតិថិជននីមួយៗ

ដើម្បីគ្រប់គ្រងអតិថិជននីមួយៗ នៅក្នុងបញ្ជីអតិថិជនដែលបានទំនាក់ទំនង សូមអ្នកប្រើជួរឈរ គ្រប់គ្រង នៅខាងស្ដាំនៃបញ្ជីអតិថិជនបានទំនាក់ទំនង ដោយមានលក្ខណៈពិសេសដូចខាងក្រោម ៖

គំនូរូបភាព ប៊ូតុង ការប្រើប្រាស់
ប៊ូតុងពណ៌ខៀវ, មើលលម្អិត ប៊ូតុងពណ៌ខៀវ មើលលក្ខណៈពិសេសលម្អិត ៖ នៅពេលចុចលើលក្ខណៈពិសេសនេះ អ្នកនឹងបានប្ដូរទិសទៅកាន់ទំព័រ ដែលបង្ហាញព័ត៌មានលំអិត អំពីការឆ្លើយតបរបស់អតិថិជន។ បន្ទាប់ពីអ្នកប្រើលក្ខណៈពិសេសនេះ ស្ថានភាពនៃការឆ្លើយតបនឹងផ្លាស់ប្តូរទៅជា ដែលបានមើល
ប៊ូតុងពណ៌ក្រហម, លុប ប៊ូតុងពណ៌ក្រហម លក្ខណៈពិសេសលុប ៖ នៅពេលចុចលើលក្ខណៈពិសេសនេះ ប្រអប់បញ្ជាក់នឹងលេចឡើង។ ប្រសិនបើ អ្នកពិតជាចង់លុបទំនាក់ទំនង អ្នកចុចប៊ូតុង "យល់ព្រម" អតិថិជនទំនាក់ទំនង នឹងបានលុបចេញពីបញ្ជី។ ប្រសិនបើ អ្នកមិនចង់លុប អ្នកចុចប៊ូតុង "បោះបង់"

គ្រប់គ្រងកម្រិតខ្ពស់ មួយឬច្រើន អតិថិជនដែលបានទំនាក់ទំនង។

ក្រៅពីលក្ខណៈពិសេស នៃការគ្រប់គ្រង អតិថិជនដែលទំនាក់ទំនង ដោយលក្ខណៈមូលដ្ឋានពីរដូចខាងលើ ៖ អ្នកក៏អាចជ្រើសរើសតាមចិត្ត បណ្តាលក្ខណៈពិសេសកម្រិតខ្ពស់។ នៅពេលអ្នកចុចជ្រើសរើស លើមួយឬច្រើន អតិថិជនដែលទំនាក់ទំនង អ្នកចង់គ្រប់គ្រងកម្រិតខ្ពស់ របារកែស្រួលតាមបំណង នឹងបានលេចឡើងនៅប្រអប់ ជ្រើសរើសសកម្មភាព ( ១​ បន្ទាត់ )

នៅពេលដែលបានចុចលើប្រអប់នេះ បណ្តាលក្ខណៈពិសេសកម្រិតខ្ពស់ នឹងលេចឡើង រួមទាំង ៖​

លក្ខណៈពិសេស ការប្រើប្រាស់
លុប លុបអតិថិជន ទំនាក់ទំនងចេញពីបញ្ជី។

តើព័ត៌មាននេះមានប្រយោជន៍ចំពោះអ្នកដែរឬទេ?

  • មើលបញ្ជី អតិថិជនទាក់ទង
  • ត្រងបញ្ជី របស់អតិថិជនទំនាក់ទំនង
  • មើលព័ត៌មាន អតិថិជនទំនាក់ទំនង តាមជួរឈរ
  • នាំចេញទិន្នន័យ
  • គ្រប់គ្រងអតិថិជននីមួយៗ
  • គ្រប់គ្រងកម្រិតខ្ពស់ មួយឬច្រើន អតិថិជនដែលបានទំនាក់ទំនង។