រចនាម៉ឺនុយ
ដើម្បីមើលនិងរចនាម៉ឺនុយ សូមអ្នកចូលទៅកាន់អាសយដ្ឋាន  ទំព័រគ្រប់គ្រង  នៅលើម៉ឺនុយ តារាងមាតិកា  ការកំណត់រចនាសម្ព័ន្ធ ប្រព័ន្ធ  ចុចជ្រើស តារាងមាតិកា ចំណុចប្រទាក់ - រចនាម៉ឺនុយ  ។

សេចក្តីណែនាំ
ផ្នែកមាតិកានៃទំព័ររចនាម៉ឺនុយ មាន 4 ប្រភេទសំខាន់ៗ គឺ ៖

| ឈ្មោះប្រភេទ | មាតិកា | 
|---|---|
| ទំព័រឋិតិវន្ត | រួមមានបណ្តាទំព័រប្លង់មេដូចជា ៖ ទំព័រដើម ឧទ្ទិសនាម ផលិតផល ព័ត៌មានទំនាក់ទំនង បណ្តាមាតិកាដែលមានស្រាប់។ ក្រៅពីទំព័រដែលបានរៀបរាប់ ប្រសិនបើ អ្នកចង់បង្កើតទំព័រប្លង់ថ្មី អ្នកអាចចុចប៊ូតុង បន្ថែមទំព័រឋិតិវន្ត | 
| ប្រភេទផលិតផល | រួមបញ្ចូលប្រភេទផលិតផល ដែលអ្នកបានបង្កើតសម្រាប់គេហទំព័ររបស់អ្នក | 
| ប្រភេទទាំងអស់ | ព័ត៌មាន ៖ ចូលទៅកាន់ទំព័រព័ត៌មានទាំងអស់។ មានបញ្ជីព័ត៌មានទាំងអស់ ដែលមានស្រាប់។ ផលិតផល ៖ សូមចូលទៅកាន់ ទំព័រផលិតផលទាំងអស់។ មានបញ្ជីផលិតផលដែលមានស្រាប់ទាំងអស់ | 
| តំណភ្ជាប់ខាងក្រៅ | ភ្ជាប់តំណទៅបណ្តាវេបសាយខាងក្រៅ ចំពោះទំព័រវិបសាយដែលអ្នកចង់តភ្ជាប់ | 
គ្រប់គ្រងម៉ឺនុយ
ចាប់ផ្តើមការរចនាម៉ឺនុយ អ្នកគួរតែអនុវត្តតាមបណ្តាជំហានខាងក្រោមនេះ ៖

- ជំហានទី ១ ៖ ចុចនៅប្រអប់ការ៉េ នៅមុខតារាងមាតិកា ម៉ឺនុយ ត្រូវការបន្ថែម។
 - ជំហានទី ២ ៖ ចុចប៊ូតុងបន្ថែមចូលទៅម៉ឺនុយ ដើម្បីតារាងមាតិកាម៉ឺនុយ បានបន្ថែមទៅបញ្ជីម៉ឺនុយ។
 - ជំហានទី ៣ ៖ ចុចដើម្បីផ្លាស់ទី តារាងមាតិកាម៉ឺនុយ តាមការចូលចិត្តរបស់អ្នក។
 

- ជំហានទី ៤ ៖ លុបតារាងមាតិកាម៉ឺនុយ។
 - ជំហានទី ៥ ៖ ពង្រីកតារាងមាតិកាម៉ឺនុយ សម្រាប់ការប្ដូរតាមបំណង ជាក់លាក់មួយចំនួនដែលបន្ថែម។
 

- ជំហានទី ៦៖ ឈ្មោះប្រភេទ តារាងមាតិកាម៉ឺនុយ។
 - ជំហានទី ៧៖ ចុចដើម្បីកែសម្រួល ឈ្មោះបង្ហាញរបស់ តារាងមាតិកាម៉ឺនុយ។
 
- សេចក្តីណែនាំ
 - គ្រប់គ្រងម៉ឺនុយ