Cài Đặt chung
ទំហំរូបភាព
ដើម្បីកែតម្រូវទំហំនៃរូបភាព នៅលើគេហទំព័រ អ្នកនឹងចូលទៅក្នុង តារាងមាតិកា ការកំណត់រចនាសម្ព័ន្ធប្រព័ន្ធ >> ទំហំរូបភាព ។ អ្នកអាចលៃតម្រូវទំហំរូបភាពលំនាំដើម សម្រាប់រូបភាពផលិតផល អត្ថបទ ស្លាយ និងការផ្សាយពាណិជ្ជកម្ម ដើម្បីពេលកែសម្រួល ប្ដូរប្លង់តាមបំណង ទំហំរូបភាព នឹងបានលៃតម្រូវដោយស្វ័យប្រវត្តិ ចំពោះទំហំនេះ ហើយអ្នកមិនចាំបាច់ កែសម្រួលទំហំ នៅពេលរចនាប្លង់តាមបំណង។

ការស្វែងរកជួរតំលៃ
ដើម្បីមើល និងបន្ថែមជួរតំលៃស្វែងរកថ្មី សូមអ្នកទៅកាន់ តារាងមាតិកា ការកំណត់រចនាសម្ព័ន្ធប្រព័ន្ធ >> ជួរតម្លៃស្វែងរក ។ នៅលើទំព័រជួរតម្លៃស្វែងរក អ្នកនឹងអាចឃើញអត្រាស្វែងរកទាំងអស់របស់អ្នក ដែលមាននៅលើគេហទំព័រ។ ប្រសិនបើ អ្នកចង់បន្ថែមតម្លៃស្វែងរកថ្មី សូមចុចប៊ូតុងបន្ថែមតម្លៃ ដើម្បីទៅកាន់ទំព័របន្ថែមថ្មី។

បណ្តាព័ត៌មាននៅលើទំព័របន្ថែមថ្មី ដែលអ្នកត្រូវបំពេញរួមបញ្ចូល ៖
| ចំណងជើង | មាតិកា | 
|---|---|
| ឈ្មោះ | បញ្ចូលឈ្មោះ សម្រាប់ជួរតំលៃស្វែងរក | 
| តម្លៃពី | បញ្ចូលតម្លៃចាប់ផ្តើម | 
| ដល់ | បញ្ចូលតម្លៃបញ្ចប់ | 
| ប្រើប្រភេទ | ជ្រើសប្រភេទផលិតផល ដែលអ្នកចង់អនុវត្ត ស្វែងរកជួរតំលៃនេះ សម្រាប់តម្រង | 
| លំដាប់ | លេខរៀងសម្រាប់ជួរតម្លៃស្វែងរក ដើម្បីតម្រៀបលំដាប់ ដែលបានបង្ហាញសម្រាប់ជួរតម្លៃនៅលើគេហទំព័រ | 
បន្ទាប់ពីបំពេញព័ត៌មានទាំងអស់ សូមអ្នកចុចលើប៊ូតុងរក្សាទុក អនុញ្ញាតឱ្យប្រព័ន្ធអុបឌែតជួរតម្លៃស្វែងរក សម្រាប់តម្រងគេហទំព័រ។
អុបឌែត CSS ៖
អុបឌែតចំណុចប្រទាក់ សម្រាប់វេបសាយដោយលេខកូដ, សម្រាប់អ្នកសរសេរកម្មវិធី ប្រសិនបើអ្នកមិនអាចសរសេរកម្មវិធី និងមិនដឹងច្រើនអំពីកូដសូមរំលងផ្នែកនេះ។
អុបឌែត JS :
អុបឌែតបណ្តាមុខងារ សម្រាប់វេបសាយដោយលេខកូដ, សម្រាប់អ្នកសរសេរកម្មវិធីប្រសិន បើអ្នកមិនអាចសរសេរកម្មវិធី និងមិនដឹងច្រើនអំពីកូដ សូមរំលងផ្នែកនេះ។
- ទំហំរូបភាព
 - ការស្វែងរកជួរតំលៃ
 - អុបឌែត CSS ៖
 - អុបឌែត JS