បន្ថែមការបញ្ជាទិញថ្មី

របៀបបន្ថែម ការបញ្ជាទិថ្មីនៅលើ EZWeb

ដើម្បីបន្ថែមផលិតផលថ្មី អ្នកត្រូវអនុវត្តតាម មួយក្នុងចំណោមបីវិធីដូចខាងក្រោមនេះ ៖

១. ប្រើម៉ឺនុយ * បន្ថែមការបញ្ជាទិញថ្មី នៅក្នុងម៉ឺនុយ គ្រប់គ្រងការលក់ទំនិញ> ការបញ្ជាទិញ ** ។

ម៉ឺនុយ បន្ថែមការបញ្ជាទិញថ្មី

២. ប្រើប៊ូតុង + បន្ថែមថ្មី នៅលើរបាររុករកនៅក្នុងចំណុចប្រទាក់ បញ្ជីនៃការបញ្ជាទិញ ។ !

បន្ថែមព័ត៌មានជាមូលដ្ឋានសម្រាប់ការបញ្ជាទិញ

ការបញ្ជាទិញនិមួយៗ មុនពេលត្រូវបានបញ្ចូលទៅក្នុងវែបសាយត៍ ត្រូវការបន្ថែមនូវព័ត៌មាន មូលដ្ឋានមួយចំនួន។ ព័ត៌មាននេះនឹងត្រូវបាន បន្ថែមនៅតាមបង្អួច ព័ត៌មានបញ្ជាទិញ

ព័ត៌មានការបញ្ជាទិញ

បណ្តាព័ត៌មានជាមូលដ្ឋាននៃការបញ្ជាទិញរួមមាន ៖​

ព័ត៌មាន មាតិកា
កន្រ្តក ទំនិញ បន្ថែមផលិតផលចូលការបញ្ជាទិញ ត្រូវការបន្ថែម។ អាចបញ្ចូលពាក្យគន្លឹះ ឬឈ្មោះផលិតផលដើម្បីបន្ថែម បន្ទាប់មកជ្រើសរើសផលិតផល ដើម្បីបន្ថែមទៅចូលការបញ្ជាទិញ។
បញ្ចុះតំលៃ បញ្ចូលសរុបចំនួនទឹកប្រាក់ នឹងបានបញ្ចុះតំលៃសម្រាប់ការបញ្ជាទិញត្រូវការបង្កើត
ការគិតថ្លៃដឹកជញ្ជូន បញ្ចូលថ្លៃដឹកជញ្ជូនទំនិញ នឹងត្រូវអនុវត្តទៅតាមការបញ្ជាទិញនេះ
ស្ថានភាព ជ្រើសស្ថានភាពសម្រាប់ការបញ្ជាទិញដើម្បីបង្កើត។ អ្នកអាចគ្រប់គ្រងស្ថានភាពនៅ តារាងមាតិកា គ្រប់គ្រងការលក់ទំនិញ> ស្ថិតិការលក់ទំនិញ> ស្ថានភាព
ប្រភព ជ្រើសប្រភពសម្រាប់បញ្ជាទិញត្រូវការបង្កើត។ អាចគ្រប់គ្រងប្រភពបញ្ជាទិញ នៅតារាងមាតិកា គ្រប់គ្រងការលក់ទំនិញ> ស្ថិតិលក់ទំនិញ> ប្រភពបញ្ជាទិញ
លេខកូដបញ្ចុះតំលៃ បញ្ចូលកូដបញ្ចុះតំលៃ នឹងបានអនុវត្តចំពោះការបញ្ជាទិញនេះ។ អាចគ្រប់គ្រង លេខកូដបញ្ចុះតំលៃ នៅតារាងមាតិកា គ្រប់គ្រងការលក់ទំនិញ> បញ្ចុះតំលៃ> លេខកូដបញ្ចុះតំលៃ
ការទូទាត់វិក័យប័ត្រ ជ្រើសធាតុនេះ ប្រសិនបើអតិថិជន តម្រូវឱ្យផ្តល់វិក័យប័ត្របង់ពន្ធ។ បន្ទាប់ពីជ្រើសរើសធាតុនេះ ត្រូវការបន្ថែម ឈ្មោះក្រុមហ៊ុន , លេខកូដបង់ពន្ធ , អាសយដ្ឋានក្រុមហ៊ុន

បញ្ចូលព័ត៌មាន ដឹកជញ្ជូនសម្រាប់បញ្ជាទិញ

បណ្តាបញ្ជាទិញ គួរតែត្រូវបានផ្តល់ជូនព័ត៌មាន សម្រាប់ទទួលទំនិញ។ ហាងនេះនឹងធ្វើការដឹកជញ្ជូនដោយផ្អែកលើ ព័ត៌មានទទួលទំនិញ របស់ការបញ្ជាទិញ។ ព័ត៌មានអំពីការទទួលទំនិញ រួមមានព័ត៌មានដូចខាងក្រោម ៖

ព័ត៌មាន មាតិកា
ត្រកូលនិងឈ្មោះ ត្រកូលនិងឈ្មោះរបស់អ្នកទទួលទំនិញ
លេខទូរស័ព្ទ លេខទូរស័ព្ទ ទំនាក់ទំនងរបស់អ្នកទទួលទំនិញ
អាសយដ្ឋាន អាសយដ្ឋាន ដឹកបញ្ជូនទំនិញ
តំបន់ តំបន់នៃការដឹកជញ្ជូន ប្រើដើម្បីអនុវត្ត ថ្លៃដឹកជញ្ជូន ត្រូវបានតំឡើងនៅ ការកំណត់រចនាសម្ព័ន្ធប្រព័ន្ធ
ចំណាំ បណ្តាការចំណាំ ចាំបាច់សម្រាប់បញ្ជាទិញ

ប្រអប់ព័ត៌មាននៃបញ្ជាទិញ បន្ទាប់ពីព័ត៌មានដែលបានបញ្ចូល។

បន្ថែមព័ត៌មាន ការកម្ម៉ង់ទំនិញ សម្រាប់ការបញ្ជាទិញ

ក្រៅពីព័ត៌មានអំពីអ្នកទទួល អ្នកក៏អាចបន្ថែមព័ត៌មាន របស់មនុស្សដែលកម្ម៉ង់ទិញទំនិញ សម្រាប់បញ្ជាទិញ។ បន្ថែមបណ្តាព័ត៌មាន ការកម្ម៉ង់ទំនិញនៅបង្អួច ព័ត៌មាននៃបញ្ជាទិញ

ព័ត៌មាន ការកម្ម៉ង់ទំនិញ

លំនាំដើម ព័ត៌មានកម្ម៉ង់ទំនិញនឹងត្រូវបាន អាប់ដេតដោយស្វ័យប្រវត្តិ ហើយមានព័ត៌មានដូចគ្នានឹង ព័ត៌មានទទួលទំនិញ បានបន្ថែមនៅតាមបង្អួច ព័ត៌មានបញ្ជាទិញ ។ ប្រសិនបើមិនត្រូវការផ្លាស់ប្តូរ អ្នកអាចរក្សាព័ត៌មាននៅដដែលកម្ម៉ង់ ទំនិញតាមលំនាំដើម។ បណ្តាពត៌មាននៅក្នុងបង្អួច ព័ត៌មានកម្ម៉ង់ទំនិញ គឺស្រដៀងទៅនឹង ពត៌មានទទួលទំនិញ

បន្ថែមព័ត៌មាន ប្រតិបត្តិការ សម្រាប់បញ្ជាទិញ

ព័ត៌មានប្រតិបត្តិការ

អ្នកអាចបន្ថែមព័ត៌មាន ប្រតិបត្តិការ សម្រាប់បញ្ជាទិញនៅក្នុងបង្អួច ប្រតិបត្តិការ ក្នុងការបង្កើតទំព័របញ្ជាទិញថ្មី។

ប្រតិបត្តិការ

បណ្តាព័ត៌មាន ប្រតិបត្តិការ នៃបញ្ជាទិញរួមមាន ៖​

ព័ត៌មាន មាតិកា
វិធីទូទាត់ប្រាក់ បន្ថែមសំណុំបែបបទទូទាត់ សម្រាប់ការបញ្ជាទិញ លំនាំដើមនឹងមាន ៣ ប្រភេទនៃវិធីទូទាត់ សម្រាប់ការបញ្ជាទិញ ៖ ការទូទាត់ដោយសាច់ប្រាក់ , ការទូទាត់ដោយកាតអេធីអឹម , ការបង់ប្រាក់តាមវីសា **!
ស្ថានភាពបង់ប្រាក់ បន្ថែមស្ថានភាពបង់ប្រាក់សម្រាប់បញ្ជាទិញ។ តាមលំនាំដើមនឹងមាន ស្ថានភាពទូទាត់ ចំនួនបួន ៖ មិនទាន់បង់ប្រាក់ , ដែលបង់ប្រាក់ហើយ , សងប្រាក់មកវិញ , សងប្រាក់មួយភាគ !
សំណុំបែបបទដឹកជញ្ជូន បន្ថែមសំណុំបែបបទដឹកជញ្ជូន សម្រាប់ការបញ្ជាទិញ ត្រូវការបង្កើត។ តាមលំនាំដើម មានពីររបៀបនៃការដឹកជញ្ជូន ៖ ការដឹកជញ្ចូនដល់កន្លែង , ទទួលទំនិញនៅហាង !
ស្ថានភាពដឹកជញ្ជូន បន្ថែមស្ថានភាពដឹកជញ្ជូន សម្រាប់បញ្ជាទិញត្រូវការបង្កើត។ តាមលំនាំដើមនឹងមាន ស្ថានភាពដឹកជញ្ជូនទំនិញ ចំនួន ៦ ៖ មិនទាន់បានបញ្ជូន , នាំចេញពីឃ្លាំង , កំពុងដឹកជញ្ជូន , សងមកវិញ , សងមួយភាគ , * ប្រគល់ទំនិញបានជោគជ័យ **!

រក្សាទុក ការបញ្ជាទិញថ្មី

នៅពេលដែល អ្នកបានបញ្ចូលបណ្តាព័ត៌មានចាំបាច់ សម្រាប់ការបញ្ជាទិញ សូមចុចប៊ូតុង រក្សាទុក


តើព័ត៌មាននេះមានប្រយោជន៍ចំពោះអ្នកដែរឬទេ?

  • របៀបបន្ថែម ការបញ្ជាទិថ្មីនៅលើ EZWeb
  • បន្ថែមព័ត៌មានជាមូលដ្ឋានសម្រាប់ការបញ្ជាទិញ
  • បញ្ចូលព័ត៌មាន ដឹកជញ្ជូនសម្រាប់បញ្ជាទិញ
  • បន្ថែមព័ត៌មាន ការកម្ម៉ង់ទំនិញ សម្រាប់ការបញ្ជាទិញ
  • បន្ថែមព័ត៌មាន ប្រតិបត្តិការ សម្រាប់បញ្ជាទិញ
  • រក្សាទុក ការបញ្ជាទិញថ្មី