គ្រប់គ្រងអត្ថបទ

ប្រភេទ អត្ថបទ

មើលបញ្ជី ប្រភេទអត្ថបទ

ដើម្បីមើលនិងគ្រប់គ្រងបញ្ជីនៃប្រភេទអត្ថបទនៅលើវែបសាយត៍ អ្នកប្រើរបារម៉ឺនុយ តារាងមាតិកា ការគ្រប់គ្រងមាតិកា ចុចជ្រើសរើស អត្ថបទ- ប្រភេទអត្ថបទ

មើលបញ្ជីនៃប្រភេទអត្ថបទ   ម៉ឺនុយ

នៅពេលដែលបានជ្រើស ទំព័រអ្នកគ្រប់គ្រងនឹងបង្ហាញបញ្ជីនៃប្រភេទអត្ថបទ ដែលមាននៅក្នុងវែបសាយរបស់អ្នក។

មើលបញ្ជីនៃប្រភេទអត្ថបទ

ត្រងបញ្ជីប្រភេទអត្ថបទ

នៅក្នុងចំណុចប្រទាក់ គ្រប់គ្រងប្រភេទអត្ថបទ អ្នករកប្រអប់ តម្រង

តម្រង

នេះគឺជាកន្លែង ដែលអ្នកអាចត្រងបញ្ជីនៃប្រភេទអត្ថបទ នឹងបានបង្ហាញ។ អ្នកអាចតម្រងតាមលក្ខណៈវិនិច្ឆ័យ ទាំង ២ គឺ ៖ ពាក្យគន្លឹះ , កាលបរិច្ឆេទបង្កើត , អនុញ្ញាតឱ្យបង្ហាញ ។ បន្ទាប់ពីអ្នកបាន បញ្ចូលព័ត៌មានចាំបាច់ អ្នកចុចប៊ូតុង តម្រង ដើម្បីបន្តតម្រងបញ្ជីនៃប្រភេទអត្ថបទ។ លទ្ធផលនឹងត្រូវបានបង្ហាញ នៅទំព័រគ្រប់គ្រងប្រភេទអត្ថបទ។

មើលព័ត៌មាន នៃប្រភេទអត្ថបទ តាមជួរឈរ

នៅជ្រុងលើខាងឆ្វេង នៃទំព័រអ្នកគ្រប់គ្រង សូមអ្នករកប្រអប់ បង្ហាញជួរឈរ

នេះគឺជាកន្លែង ដែលអ្នកប្ដូរតាមបំណងជួរឈរនៃព័ត៌មាន ដែលបានបង្ហាញនៅក្នុងបញ្ជី ប្រភេទអត្ថបទ។ អាស្រ័យលើលក្ខណៈវិនិច្ឆ័យ ដែលអ្នកជ្រើសរើស គេហទំព័រនឹងបង្ហាញបណ្តាព័ត៌មានជួរឈរទាំងនោះ។ ដើម្បីជ្រើសជួរឈរដែលបានបង្ហាញ អ្នកចុចលើប្រអប់ បង្ហាញជួរឈរ ។ បណ្តាជួរឈរដែលបង្ហាញ អ្នកអាចជ្រើសរើសនឹងបានបង្ហាញដូចរូប ៖

បង្ហាញជួរឈរ, លក្ខណៈវិនិច្ឆ័យ

បណ្តាជួរឈរដែលបង្ហាញរួមមាន ៖ ឈ្មោះជួរឈរ កាប្រើប្រាស់
លំដាប់ បង្ហាញលំដាប់នៃប្រភេទអត្ថបទ
ឈ្មោះប្រភេទ បង្ហាញឈ្មោះនៃប្រភេទអត្ថបទ
ប្រភេទ មេ បង្ហាញប្រភេទ ដែលមានប្រភេទបច្ចុប្បន្ន
កាលបរិច្ឆេទ អុបឌែត បង្ហាញពេលវេលាជិតបំផុត ដែលប្រភេទបច្ចុប្បន្ន ត្រូវបានអុបឌែត

អ្នកចុចលើលក្ខណៈវិនិច្ឆ័យនីមួយៗ ដើម្បីបង្ហាញជួរឈរព័ត៌មានតាមឆន្ទៈ ហើយចុចម្ដងទៀតដើម្បីដោះជម្រើស។ បន្ទាប់ពីការបញ្ចប់ប្តូតាមបំណង ជួរឈរព័ត៌មានដែលបានបង្ហាញ អ្នកចុចលើចំណុចខាងក្រៅ ណាមួយដើម្បីបិទប្រអប់។

បន្ថែមប្រភេទអត្ថបទថ្មី

ប្រើប៊ូតុង បន្ថែមថ្មី ដើម្បីបន្ថែមប្រភេទអត្ថបទថ្មីមួយទៅវែបសាយត៍។ បន្ទាប់ពីចុចប៊ូតុង បន្ថែមថ្មី នៅក្នុងទំព័រ ប្រភេទអត្ថបទ អ្នកនឹងត្រូវបានប្ដូរទិសទៅទំព័រ បន្ថែមប្រភេទអត្ថបទថ្មី

បន្ថែមប្រភេទអត្ថបទថ្មី

បណ្តាព័ត៌មានចាំបាច់ដើម្បីបង្កើត ប្រភេទអត្ថបទ ថ្មី ៖

ព័ត៌មាន មាតិកា
ឈ្មោះ (*) ឈ្មោះនឹងត្រូវបានប្រើសម្រាប់ប្រភេទ
ប្រភេទ មេ ប្រភេទនឹងមានប្រភេទដែលត្រូវបង្កើត។ តាមលំនាំដើម * ប្រភេទ មេ គឺជា ប្រភេទដើម
បង្ហាញ ជ្រើសស្ថានភាពសម្រាប់ប្រភេទដែលត្រូវបង្កើត
បង្ហាញ ១. មាន៖ ប្រភេទ នឹងត្រូវបានបង្ហាញនៅលើគេហទំព័រ។
បង្ហាញ ២. គ្មាន៖ ប្រភេទ មិនបានបង្ហាញនៅលើគេហទំព័រទេ។
លំដាប់ លំដាប់បង្ហាញប្រភេទ ដើម្បីបង្កើតក្នុងបញ្ជីនៃប្រភេទអត្ថបទ។ ទីតាំងនៅលើបំផុតនឹងមានលំដាប់គឺ 0

បន្ទាប់ពីបន្ថែមព័ត៌មានសម្រាប់ប្រភេទ សូមចុចប៊ូតុង រក្សាទុក ដើម្បីបង្កើតប្រភេទថ្មី។

គ្រប់គ្រងប្រភេទអត្ថបទនីមួយៗ

ដើម្បីគ្រប់គ្រងប្រភេទនីមួយៗ ក្នុងបញ្ជីប្រភេទអត្ថបទ អ្នកប្រើជួរឈរ គ្រប់គ្រង នៅខាងស្ដាំនៃបញ្ជីប្រភេទអត្ថបទ ដោយមានលក្ខណៈពិសេសដូចខាងក្រោម ៖​

គំនូរូបភាព ប៊ូតុង កាប្រើប្រាស់
ប៊ូតុងពណ៌បៃតង,បង្ហាញ ប៊ូតុងពណ៌បៃតង លក្ខណៈពិសេសនៃការបង្ហាញ៖ នៅពេលដែលចុចលើលក្ខណៈពិសេសនេះ ប្រភេទអត្ថបទនឹងមិនត្រូវបានបង្ហាញនៅលើវ៉ិបសាយ (ប៊ូតុងប្តូរពណ៌ប្រផេះ)! បង្ហាញប្រភេទផលិតផល ដើម្បីបញ្ចប់អ្នកចុចលើប៊ូតុងនេះម្តងទៀត ហើយប្រភេទអត្ថបទ នឹងត្រូវបានបង្ហាញត្រឡប់មកវិញ នៅលើវែបសាយត៍ (ប៊ូតុងត្រឡប់មកវិញ ពណ៌បៃតង)
ប៊ូតុងពណ៌លឿង, អុបឌែត ប៊ូតុងពណ៌លឿង លក្ខណៈអុបឌែត ៖ នៅពេលដែលអ្នកចុចលើលក្ខណៈពិសេសនេះ អ្នកនឹងត្រូវបានប្ដូរទិសទៅទំព័រកែសម្រួលព័តមាន ប្រភេទអត្ថបទ (ដូចគ្នានឹងការបន្ថែមទំព័រថ្មី - សូមមើលនៅផ្នែក ណែនាំ"បន្ថែមប្រភេទអត្ថបទថ្មី" សម្រាប់ការណែនាំ) ។ !បន្ទាប់ពីបញ្ចប់ការកែប្រែ អ្នកចុចប៊ូតុង "រក្សាទុក"
ប៊ូតុងពណ៌ក្រហម, លុប ប៊ូតុងពណ៌ក្រហម លក្ខណៈ លុប៖ នៅពេលចុចលើលក្ខណៈពិសេសនេះ ប្រអប់ការបញ្ជាក់នឹងលេចឡើង។ ប្រសិនបើអ្នកចង់លុប ប្រភេទផលិតផល សូមចុចលើប៊ូតុង "យល់ព្រម" ប្រភេទផលិតផលនឹងត្រូវបានដកចេញពីបញ្ជី។ ប្រសិនបើអ្នកមិនចង់លុប អ្នកចុចលើប៊ូតុង "បោះបង់" ។ !
ប៊ូតុងពណ៌ខៀវ, មើលប្រភេទរង ប៊ូតុងពណ៌ខៀវ លក្ខណៈមើលប្រភេទរង ៖ នៅពេលអ្នកចុចលើលក្ខណៈពិសេសនេះ អ្នកនឹងត្រូវបានប្ដូរទិសទៅទំព័រអ្នកគ្រប់គ្រងបញ្ជី ប្រភេទរង នៅក្នុងប្រភេទដែលបានជ្រើស។ នៅលើទំព័រគ្រប់គ្រងប្រភេទរង អ្នកអាចអនុវត្តធ្វើដូចគ្នា នឹងទំព័រគ្រប់គ្រង ប្រភេទអត្ថបទ
ប៊ូតុងពណ៌ខ្មៅ, បញ្ជីផលិតផល នៅក្នុងប្រភេទ ប៊ូតុងពណ៌ខ្មៅ លក្ខណៈមើលបញ្ជីអត្ថបទក្នុងប្រភេទ ៖ នៅពេលអ្នកចុចលើលក្ខណៈពិសេសនេះ អ្នកនឹងត្រូវបានប្ដូរទិសទៅទំព័រគ្រប់គ្រងបញ្ជី អត្ថបទ នៅក្នុងប្រភេទដែលបានជ្រើសរើស។ នៅទំព័រគ្រប់គ្រងអត្ថបទ របស់ប្រភេទដែលបានជ្រើសរើស អ្នកអាចអនុវត្តសកម្មភាព ស្រដៀងគ្នានៅលើទំព័រ ការគ្រប់គ្រងអត្ថបទ

ការគ្រប់គ្រងកម្រិតខ្ពស់ មួយឬច្រើននៃប្រភេទអត្ថបទ

ក្រោពីលក្ខណៈគ្រប់គ្រង ប្រភេទអត្ថបទមូលដ្ឋានមានចំនួន ៥ ដែលបានរៀបរាប់ខាងលើ ​៖ អ្នកក៏មានជម្រើសកែតាមបំណង នៃលក្ខណៈពិសេសកម្រិតខ្ពស់។ នៅពេលអ្នកចុចលើមួយឬច្រើន នៃប្រភេទអត្ថបទ ដែលអ្នកចង់គ្រប់គ្រងកម្រិតខ្ពស់ របារកែប្រែតាមចិត្ត នឹងលេចឡើងប្រអប់ ជ្រើសសកម្មភាព (១​ បន្ទាត់ )

ការគ្រប់គ្រងកំរិតខ្ពស់ នៃប្រភេទអត្ថបទ

នៅពេលដែល ចុចជ្រើសប្រអប់នេះ បណ្តាលក្ខណៈពិសេសកម្រិតខ្ពស់នឹងលេចឡើងរួមមាន ៖

លក្ខណៈពិសេស កាប្រើប្រាស់
លុប លុប ប្រភេទអត្ថបទ ចេញពីបញ្ជី
ផ្លាស់ទី ផ្លាស់ទី ប្រភេទអត្ថបទ ទៅ ប្រភេទមួយផ្សេង

លក្ខណៈពិសេសកម្រិតខ្ពស់, ការគ្រប់គ្រងប្រភេទផលិតផល

អត្ថបទ

គ្រប់គ្រងអត្ថបទ

ដើម្បីគ្រប់គ្រងបណ្តាអត្ថបទនៅលើវែបសាយត៍ អ្នកប្រើរបារម៉ឺនុយ តារាងមាតិកា ការគ្រប់គ្រងមាតិកា ចុចជ្រើសរើស អត្ថបទ - គ្រប់គ្រងអត្ថបទ

គ្រប់គ្រងអត្ថបទ   និងម៉ឺនុយគ្រប់គ្រងអត្ថបទ

នៅពេលដែលបានជ្រើសរើស ទំព័រអ្នកគ្រប់គ្រងនឹងបង្ហាញបញ្ជីអត្ថបទទាំងអស់ ដែលមាននៅលើគេហទំព័ររបស់អ្នក។

គ្រប់គ្រងអត្ថបទ និងបញ្ជីអត្ថបទ

មើលព័ត៌មានអត្ថបទតាមជួរឈរ

នៅជ្រុងលើខាងឆ្វេងនៃទំព័រអ្នកគ្រប់គ្រង សូមរកប្រអប់ បង្ហាញជួរឈរ

នេះគឺជាកន្លែង ដែលអ្នកប្ដូរតាមបំណងបណ្តាជួរឈរនៃព័ត៌មាន ដែលបានបង្ហាញក្នុងបញ្ជីអត្ថបទ។ អាស្រ័យលើ បណ្តាលក្ខណៈវិនិច្ឆ័យ ដែលអ្នកជ្រើសរើស គេហទំព័រនឹងបង្ហាញជួរឈរ នៃព័ត៌មានទាំងនោះ។ ដើម្បីជ្រើសជួរឈរដែលបានបង្ហាញ អ្នកចុចលើប្រអប់ បង្ហាញជួរឈរ ។ បណ្តាជួរឈរដែលបានបង្ហាញ អ្នកអាចជ្រើសរើស នឹងបានបង្ហាញដូចជារូប ៖

មើលព័ត៌មានអត្ថបទតាមជួរឈរ, បង្ហាញជួរឈរ

បណ្តាជួរឈរដែលបានបង្ហាញរួមមាន​៖

ឈ្មោះជួរឈរ ការប្រើប្រាស់
លំដាប់ បង្ហាញលំដាប់នៃអត្ថបទ
ចំណងជើង បង្ហាញឈ្មោះរបស់អត្ថបទ
រូបភាព បង្ហាញរូបតំណាង របស់អត្ថបទនៅលើគេហទំព័រ
ប្រភេទ បង្ហាញប្រភេទរបស់អត្ថបទ

អ្នកចុចលើលក្ខណៈវិនិច្ឆ័យនីមួយៗ ដើម្បីបង្ហាញជួរឈរព័ត៌មាន ដែលបានបង្ហាញតាមឆន្ទៈ និងចុចម្ដងទៀតដើម្បីដោះជម្រើស។ បន្ទាប់ពីបានបញ្ចប់ ការកែប្រែតាមបំណងជួរឈរ ព័ត៌មានបានបង្ហាញ អ្នកចុចលើចំណុច ខាងក្រៅណាមួយដើម្បីបិទប្រអប់។

គ្រប់គ្រងអត្ថបទនីមួយៗ

ដើម្បីគ្រប់គ្រងអត្ថបទនីមួយៗ នៅក្នុងបញ្ជីអត្ថបទ អ្នកប្រើជួរឈរ គ្រប់គ្រង នៅខាងឆ្វេងនៃបញ្ជីអត្ថបទ ដោយមានលក្ខណៈពិសេសដូចខាងក្រោម​​ ៖

គំនូរូបភាព ប៊ូតុង កាប្រើប្រាស់
ប៊ូតុងពណ៌ខៀវ, មើលជាមុន ប៊ូតុងពណ៌ខៀវ លក្ខណៈមើលជាមុន ៖ នៅពេលដែលអ្នកចុចលើលក្ខណៈពិសេសនេះ អ្នកនឹងត្រូវបានប្ដូរទិសទៅទំព័រ ដែលបង្ហាញអត្ថបទលំអិត នៅលើគេហទំព័រ។
ប៊ូតុងពណ៌បៃតង, បង្ហាញ ប៊ូតុងពណ៌បៃតង លក្ខណៈនៃការបង្ហាញ ៖ នៅពេលដែលចុចលើលក្ខណៈពិសេសនេះ អត្ថបទនឹងមិនត្រូវបានបង្ហាញនៅលើគេហទំព័រ (ប៊ូតុងត្រូវបានប្រែពណ៌ប្រផេះ) ។ ![គ្រប់គ្រងអត្ថបទ ប៊ូតុងពណ៌បៃតង ] (https://ezstatic1.ezweb.online/portal/help-center-kh/icon/icon-disable.png) ដើម្បីបញ្ចប់ អ្នកចុចលើប៊ូតុងនេះម្តងទៀត។ អត្ថបទនឹងត្រូវបានបង្ហាញនៅលើវិបសាយ (ប៊ូតុងត្រឡប់ទៅពណ៌បៃតង)
ប៊ូតុងពណ៌លឿង, អុបឌែត ប៊ូតុងពណ៌លឿង លក្ខណៈអុបឌែត ៖ នៅពេលចុចលើលក្ខណៈពិសេសនេះ អ្នកនឹងត្រូវបានប្ដូរទិស ទៅទំព័រកែសម្រួលព័ត៌មានអត្ថបទ (ដូចនឹងការបន្ថែមទំព័រថ្មី - សូមមើលថែមការណែនាំ "បន្ថែមអត្ថបទថ្មី") ។ ! បន្ទាប់ពីបញ្ចប់ការកែប្រែ អ្នកចុចប៊ូតុង "រក្សាទុក" ។ ប្រសិនបើអ្នកចង់រក្សាទុកអត្ថបទ ដូចជាអត្ថបទថ្មី សូមអ្នកចុចលើប៊ូតុង "រក្សាទុកថ្មី"។
ប៊ូតុងពណ៌ក្រហម, លុប ប៊ូតុងពណ៌ក្រហម លក្ខណៈលុប ៖ នៅពេលចុចលើលក្ខណៈពិសេសនេះ ប្រអប់ការបញ្ជាក់នឹងលេចឡើង។ ប្រសិនបើអ្នកពិតជាចង់លុបអត្ថបទ អ្នកចុចលើប៊ូតុង "យល់ព្រម" អត្ថបទនឹងត្រូវលុបចេញពីបញ្ជី។ ប្រសិនបើអ្នកមិនចង់លុបអត្ថបទ អ្នកចុចប៊ូតុង "បោះបង់" ។

៤. ការគ្រប់គ្រងកម្រិតខ្ពស់ មួយឬច្រើន អត្ថបទ។

ក្រៅពីលក្ខណៈពិសេស នៃការគ្រប់គ្រងអត្ថបទ មូលដ្ឋានចំនួនបួនខាងលើ ៖ អ្នកក៏អាចកែសម្រួលតាមបំណង ការជ្រើសរើសលក្ខណៈពិសេសកម្រិតខ្ពស់។ នៅពេលដែលអ្នកចុចលើអត្ថបទ មួយឬច្រើន អ្នកចង់គ្រប់គ្រងកម្រិតខ្ពស់ របារកែសម្រួលតាមបំណង នឹងលេចឡើងនៅក្នុងប្រអប់ ជ្រើសរើសសកម្មភាព (1 បន្ទាត់)

ការគ្រប់គ្រង អត្ថបទកំរិតខ្ពស់

នៅពេលដែលចុចជ្រើសប្រអប់នេះ , បណ្តាលក្ខណៈពិសេសកម្រិតខ្ពស់ នឹងលេចឡើងរួមមាន ៖

លក្ខណៈ កាប្រើប្រាស់
លុប លុបអត្ថបទ ចេញពីបញ្ជី
ធ្វើឱ្យសកម្ម បង្ហាញអត្ថបទនៅលើគេហទំព័រ
បញ្ឈប់ការធ្វើឱ្យសកម្ម បិទការបង្ហាញអត្ថបទនៅលើគេហទំព័រ
ផ្លាស់ទី ផ្លាស់ទីអត្ថបទទៅប្រភេទមួយផ្សេង
អុបឌែតលំដាប់ ការផ្លាស់ប្តូរលំដាប់ការបង្ហាញនៃអត្ថបទ

ការគ្រប់គ្រងកំរិតខ្ពស់នៃអត្ថបទ

បន្ថែមអត្ថបទថ្មី

ដើម្បីបន្ថែមអត្ថបទថ្មី អ្នកអនុវត្ត មួយក្នុងចំណោមបី វិធីដូចខាងក្រោមនេះ ៖

  • ប្រើរបារម៉ឺនុយ តារាងមាតិការ ការគ្រប់គ្រងមាតិកា ចុចដើម្បីជ្រើសរើស អត្ថបទ - បន្ថែមអត្ថបទថ្មី

ម៉ឺនុយ  បន្ថែមអត្ថបទថ្មី

  • ប្រើប៊ូតុង អត្ថបទ នៅលើរបារឧបករណ៍ដើម្បីចាប់ផ្តើមបន្ថែមអត្ថបទថ្មី។

  • ប្រើប៊ូតុង បន្ថែមថ្មី នៅលើរបាររុករកនៅក្នុងចំណុចប្រទាក់ គ្រប់គ្រងអត្ថបទ

បន្ទាប់ពីអនុវត្ត មួយក្នុងចំណោមវិធីបីនៅលើ ទំព័រអ្នកគ្រប់គ្រង នឹងបង្ហាញទំព័របន្ថែមអត្ថបទថ្មី។

បន្ថែមព័ត៌មាន ជាមូលដ្ឋានសម្រាប់អត្ថបទ ៖​

អត្ថបទថ្មី, ព័ត៌មានអត្ថបទ

អត្ថបទនីមួយៗ ដែលត្រូវបានបន្ថែមទៅវែបសាយត៍ គួរតែត្រូវបានផ្តល់ជូននូវព័ត៌មានមួយចំនួនរួមមាន ៖​

ព័ត៌មាន មាតិកា
ចំណងជើង (*) ចំណងជើងអត្ថបទនឹងត្រូវបានបង្ហាញនៅលើគេហទំព័រ
លំដាប់ លំដាប់អាទិភាពលេចឡើង សម្រាប់អត្ថបទនៅលើគេហទំព័រ
ប្រភេទ ដើម ប្រភេទនៃអត្ថបទ។ ដើម្បីបង្កើតប្រភេទសម្រាប់អត្ថបទ សូមមើលបន្ថែមការណែនាំ ប្រភេទអត្ថបទ
ការពិពណ៌នាសង្ខេប ការពិពណ៌នាសង្ខេបនៃមាតិកា ការប្រើប្រាស់ ព័ត៌មានដ៏សំខាន់បំផុតនៃអត្ថបទ

បន្ថែមអត្ថបទពិស្តារ(*)

អត្ថបទនីមួយៗ នៅពេលត្រូវបានបន្ថែមចូលគេហទំព័រ គួរតែត្រូវបានផ្តល់ឱ្យមាតិកាអត្ថបទលម្អិត។ ដើម្បីបន្ថែមអត្ថបទលំអិត អ្នកអាចកែសម្រួលមាតិកា ដោយផ្ទាល់នៅក្នុងប្រអប់។ ព័ត៌មានលម្អិតនៃអត្ថបទ ជាមួយបណ្តាលក្ខណៈពិសេស មានការគាំទ្រសម្រាប់ការកែសម្រួលអត្ថបទ។

អត្ថបទថ្មី, ព័ត៌មានលម្អិតនៃអត្ថបទ

ក្រៅពីនេះ អ្នកក៏អាចកែសម្រួលអត្ថបទ នៅលើកម្មវិធីដែលមានដូចជា Microsoft Word បន្ទាប់មកចម្លងនិងបិទភ្ជាប់ទៅក្នុងប្រអប់ ព័ត៌មានលម្អិតនៃអត្ថបទ និងប្រើបណ្តាលក្ខណៈពិសេស ដែលគាំទ្រការរៀបចំអត្ថបទដូចខាងលើ។

បន្ថែមរូបភាពសម្រាប់អត្ថបទ (*)

អត្ថបទនីមួយៗ នៅពេលត្រូវបានបន្ថែមចូលគេហទំព័រ គួរតែត្រូវបានផ្តល់រូបភាព ដែលតំណាងឱ្យអត្ថបទ។ រូបភាពនេះនឹងត្រូវបាន បង្ហាញនៅលើទំព័រដើម ទំព័រមាតិកានិងព័ត៌មានលំអិត នៃមាតិកាអត្ថបទ។ ដើម្បីបន្ថែមរូបភាពសម្រាប់អត្ថបទ ប្រើប្រអប់រូបភាព ដែលនៅជាប់ក្បែរនឹងប្រអប់ ព័ត៌មានលម្អិតនៃអត្ថបទ

នៅទីនេះ រូបភាពអាចត្រូវបានផ្ទុកឡើងដោយផ្ទាល់ពីកុំព្យូទ័រ ឬបានជ្រើសរើសចេញពី បណ្ណាល័យរូបភាពដែលមានស្រាប់។

  • ផ្ទុករូបថតឡើងដោយផ្ទាល់ពីកុំព្យូទ័រ ៖ ដើម្បីទាញយក រូបភាពដោយផ្ទាល់ពីកុំព្យូទ័រ សូមចុចកណ្ដុរលើប៊ូតុង ផ្ទុករូបឡើង ។ បន្ទាប់មក ជ្រើសរូបភាពពីកុំព្យូទ័រ នៅក្នុងប្រអប់ បញ្ចូលយល់ព្រមដើម្បីចាប់ផ្ដើមផ្ទុករូបថតឡើង។

  • ជ្រើសរើសរូបពីបណ្តាល័យរូបថតដែលមានស្រាប់។ ដើម្បីគ្រប់គ្រងរូបភាពនៅលើវេបសាយនិង ជ្រើសរើសរូបភាពពីបណ្ណាល័យ ចុចកណ្តុរលើប៊ូតុង ជ្រើសរើសរូបភាពពីបណ្ណាល័យ ។ បន្ទាប់មក ប្រអប់មួយនឹងបង្ហាញឡើង សម្រាប់អ្នកគ្រប់គ្រង ដើម្បីគ្រប់គ្រងរូបភាពនៅលើគេហទំព័រ។

ការគ្រប់គ្រងរូបភាព

ក្នុងប្រអប់នេះ អ្នកអាចបង្កើតថត , ផ្ទុករូបថតថ្មី និងមើលព័ត៌មាន បណ្តារូបភាពដែលមានស្រាប់នៅក្នុងបណ្ណាល័យ។

បណ្តាប៊ូតុងមុខងារជាមូលដ្ឋាន សម្រាប់គ្រប់គ្រងរូបភាពក្នុងបណ្ណាល័យ ៖

  • បន្ថែមថតបង្កើតថតថ្មី.
  • ផ្ទុករូបភាពឡើងផ្ទុករូបភាពឡើង.
  • លុបរូបលុបរូបភាព

នៅពេលអ្នក ជ្រើសរើសរូបភាពដើម្បីប្រើ សូមចុចទ្វេដងលើរូបភាពនោះ ដើម្បីបន្ថែមរូបភាពសម្រាប់អត្ថបទ។

បន្ថែមបណ្តាជម្រើសផ្សេងតាមចិត្ត សម្រាប់អត្ថបទ។

ក្រៅពី បណ្តាព័ត៌មានមូលដ្ឋាននៃអត្ថបទ អ្នកក៏អាចប្តូរបណ្តាលក្ខណៈពិសេសតាមបំណង កម្រិតខ្ពស់ នៅប្រអប់ជ្រើសតាមបំណង

បណ្តាលក្ខណៈពិសេស កែសម្រួលតាមបំណងរួមមាន ៖​

លក្ខណៈ ការប្រើប្រាស់
បង្ហាញ បង្ហាញអត្ថបទនៅលើគេហទំព័រ
បង្ហាញ មាន ៖ អត្ថបទនេះនឹងត្រូវបានបង្ហាញនៅលើគេហទំព័រ
បង្ហាញ អត់មាន ៖ អត្ថបទនឹងអត់បានបង្ហាញនៅលើគេហទំព័រ
លេចធ្លោ ប្រសិនបើលក្ខណៈពិសេស លេចធ្លោ, អត្ថបទនឹងត្រូវបាន បង្ហាញអាទិភាពដំបូង នៅទំព័រមួយចំនួន ដែលបានរក្សាដោយឡែក សម្រាប់អត្ថបទពិសេសដំបូង នៅលើគេហទំព័ររបស់អ្នក។ ចុចប៊ូតុង មាន ដើម្បីជ្រើសលក្ខណៈ លេចធ្លោ សម្រាប់អត្ថបទ ហើយចុចប៊ូតុង គ្មាន ដើម្បីដោះជ្រើស។
បង្ហាញប្រតិទិន កំណត់កាលវិភាគបង្ហាញសម្រាប់អត្ថបទ។ អ្នកទិញទំនិញអាចមើលឃើញតែអត្ថបទ ពីពេលដែលបានកំណត់បង្ហាញ។។ ដើម្បីជ្រើសពេលវេលាបង្ហាញ អ្នកចុចលើប្រអប់ប្រតិទិន ដើម្បីជ្រើសកាលបរិច្ឆេទ ដែលចង់បានបង្ហាញអត្ថបទ។!

បន្ថែមអត្ថបទពាក់ព័ន្ធ

អត្ថបទទាក់ទង គឺជាអត្ថបទ ដែលត្រូវបានដាក់ស្នើនៅក្រោមអត្ថបទរបស់អ្នក ដើម្បីឱ្យអតិថិជនអាចរកអានបន្ថែម។ ដើម្បីបន្ថែម អត្ថបទទាក់ទង , អ្នកប្រើប្រអប់ អត្ថបទដែលទាក់ទង នៅខាងក្រោមប្រអប់ ជម្រើសតាមចិត្ត

នៅពេលអ្នកចុចលើប្រអប់ អ្នកនឹងត្រូវបានតម្រូវឱ្យបញ្ចូល ពីរតួអក្សរ ឬច្រើនជាងនេះ ដើម្បីរកអត្ថបទដែលមានស្រាប់ នៅលើគេហទំព័រ។

អត្ថបទថ្មី, អត្ថបទទាក់ទង

អ្នកអាចជ្រើសអត្ថបទ ដែលទាក់ទងមួយឬច្រើនដែលអ្នកចង់បាន។ នៅពេលដែលបានជ្រើសរើស ចុចលើចំណុចខាងក្រៅណាមួយដើម្បីចាកចេញពីប្រអប់។

បង្កើនប្រសិទ្ធភាព SEO សម្រាប់អត្ថបទ

បញ្ចូលបណ្តាព័ត៌មានបង្កើនប្រសិទ្ធភាព SEO សម្រាប់អត្ថបទក្នុងប្រអប់ SEO

SEO

ព័ត៌មាន មាតិកា
ស្លាកចំណងជើង - គឺជាចំណងជើងខ្លីនៃទំព័រអត្ថបទ ស្លាកចំណងជើងនេះ នឹងត្រូវបានបង្ហាញលទ្ធផលស្វែងរក នៃបណ្តាឧបករណ៍ស្វែងរក
ភ្ជាប់តំណ/alias ភ្ជាប់តំណដើម្បីចូលទៅកាន់អត្ថបទ។ ឧទាហរណ៍ example.com/post/bai-viet-1 ។ ក្នុងឧទាហរណ៍នេះ alias គឺជា ផ្នែក"bai-viet-1"
សេចក្ដីពិពណ៌នា មេតា គឺជាឃ្លា ពិពណ៌នាខ្លីនៃអត្ថបទ។ សេចក្ដីពិពណ៌នានេះ នឹងត្រូវបានបង្ហាញ នៅក្នុងការពិពណ៌នា នៃលទ្ធផលស្វែងរក
ពាក្យគន្លឹះ មេតា បណ្តាពាក្យគន្លឹះ នឹងទាក់ទងជាមួយអត្ថបទ។ អត្ថបទនឹងត្រូវបានបង្ហាញ លទ្ធផលស្វែងរក ដោយពាក្យគន្លឹះទាំងនេះ
ស្លាក បណ្តាព័ត៌មាន ដែលទាក់ទងទៅអត្ថបទ ជាពាក្យគន្លឹះ

តើព័ត៌មាននេះមានប្រយោជន៍ចំពោះអ្នកដែរឬទេ?

  • ប្រភេទ អត្ថបទ
    • មើលបញ្ជី ប្រភេទអត្ថបទ
    • ត្រងបញ្ជីប្រភេទអត្ថបទ
    • មើលព័ត៌មាន នៃប្រភេទអត្ថបទ តាមជួរឈរ
    • បន្ថែមប្រភេទអត្ថបទថ្មី
    • គ្រប់គ្រងប្រភេទអត្ថបទនីមួយៗ
    • ការគ្រប់គ្រងកម្រិតខ្ពស់ មួយឬច្រើននៃប្រភេទអត្ថបទ
  • អត្ថបទ
    • គ្រប់គ្រងអត្ថបទ
    • មើលព័ត៌មានអត្ថបទតាមជួរឈរ
    • គ្រប់គ្រងអត្ថបទនីមួយៗ
    • ៤. ការគ្រប់គ្រងកម្រិតខ្ពស់ មួយឬច្រើន អត្ថបទ។
    • បន្ថែមអត្ថបទថ្មី
    • បង្កើនប្រសិទ្ធភាព SEO សម្រាប់អត្ថបទ